ជ្រើសរើសភាសា: Khmer Khmer English English

ទំព័រស្វែងរកមិនឃើញ!

ទស្សនកិច្ចសិក្សានេះគណ:ប្រតិភូបានធ្វើដំណើរទៅកាន់រោងចក្រចំនួន ២ គឺ ក្រុមហ៊ុន HANA Microelectronic និងរោងចកាត់ដេរសំលៀកបំពាក់ KNN ព្រមទាំងបានជួបពិភាក្សាជាមួយតំណាងគ្រប់គ្រងតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចពិសេស
អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ ២០២៣

នារសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.គ.ហ. អមដោយឯកឧត្តម អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ. បានរៀបចំទស្សនកិច្ចសិក្សាស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានក្នុងខេត្តកោះកុង ដោយមានការចូលរួម និងដឹកនាំដោយ ឯកឧត្តម សំឃិត វៀន អភិបាលរងខេត្តកោះកុង។ ក្នុងទស្សនកិច្ចសិក្សានេះគណ:ប្រតិភូបានធ្វើដំណើរទៅកាន់រោងចក្រចំនួន ២ គឺ ក្រុមហ៊ុន HANA Microelectronic និងរោងចកាត់ដេរសំលៀកបំពាក់ KNN ព្រមទាំងបានជួបពិភាក្សាជាមួយតំណាងគ្រប់គ្រងតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចពិសេសដើម្បីសិក្សា និងស្វែងយល់អំពីការអភិវឌ្ឍក្នុងតំបន់សេដ្ឋកិច្ចនេះ សម្រាប់ជាមូលដ្ឋានក្នុងការកែសម្រួលរបាយការណ៍វិភាគ SWOT រាជធានី-ខេត្ត។
ដំណើរទស្សនកិច្ចសិក្សានេះមានការចូលរួមពី ឯកឧត្តម លោកជំទាវអភិបាលរង តំណាងអភិបាលនៃគណៈអភិបាលខេត្ត លោក លោកស្រីតំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំង ២៥ រាជធានី-ខេត្ត និងមន្ត្រីពាក់ព័ន្ធនៃរដ្ឋបាលខេត្តកោះកុង ។

ព័ត៌មានទាក់ទង